អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤៨លាននាក់ ក្នុងនោះស្លាប់ជាង១លាន២៣ម៉ឺននាក់ និងជាសះស្បើយជាង៣៤លាន៦៧ម៉ឺននាក់
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤៨លាន៤៣ម៉ឺន៨ពាន់៧២០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន២៣ម៉ឺន១ពាន់២៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣៤លាន៦៧ម៉ឺន៤ពាន់២៩២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៩លាន៨០ម៉ឺន១ពាន់៣៥៥នាក់ ស្លាប់ចំនួន២៣ម៉ឺន៩ពាន់៨២៩នាក់ និងជាសះស្បើយចំនួន៦លាន២៩ម៉ឺន២ពាន់១៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៨លាន៣៦ម៉ឺន៤ពាន់៨៦នាក់ ស្លាប់ចំនួន១២ម៉ឺន៤ពាន់៣៥៤នាក់ និងជាសះស្បើយ៧លាន៧១ម៉ឺន១ពាន់៨០៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៥៩ម៉ឺន៩៤១នាក់ ស្លាប់១៦ម៉ឺន១ពាន់១៧០នាក់ និងជាសះស្បើយ៥លាន៦ម៉ឺន៤ពាន់៣៤៤នាក់ ៕

 

 


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.