ផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង ៥៤០តោន ត្រូវបានរៀបចំពិធីកម្ទេចចោលនៅទីលានសំរាមដង្កោ សង្កាត់ជើងឯក ខណ្ឌដង្កោររាជធានីភ្នំពេញ
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

 គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំពិធីកម្ទេចចោល ឪសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ជាង ៥៤០តោន ដែលកម្លាំងសម្ថកិច្ចចម្រុះ នៃគណៈកម្មាធិការបានបង្ក្រាប់ និងរឹបអូសរក្សាទុកនាពេលកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ទ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងដ៌ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការជាច្រើនរូប ។  
បើតាមរបាយការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲដឹងថា ឪសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅខុសច្បាប់ចំនួន ៦ មុខ ក្នុងនោះមានគ្រឿង ឧបភោគ បរិភោគសរុបចំនួនជាង ៥៤០តោន ។
ឯកឧត្តមបានបន្តថា ផលិតផលក្លែងក្លាយត្រូវបានចាត់ទុកជាបទល្មើស និងពាក់ព័ន្ធជាមួយបទឧក្រិដ្ឋឆ្លងដែន ដែលធ្វើអោយខាត់បង់ដល់សេដ្ឋកិច្ចជាតិ ។ ចំពោះជនណាដែលប៉ុនប៉ង និងមានចេតនាលួចលាក់ ផលិច ចរាចរ ចែកចាយ របស់ខុសច្បាប់ដែលបង្ករមហន្តរាយដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋក៌ដូចជាអ្នកនៅពីក្រោយផ្សំគំនិត ដ៌រាបនោះគណៈកម្មាធិការនៅតែប្រកាន់ជំហរបង្រ្កាបនិងនាំយកជនល្មើសឬអ្កដែលបំពានមកប្រឈមនឹងផ្លូវច្បាប់ជាធរមាន ។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៅតែកោតសសើរនិងថ្លែងអំគុណដល់ក្រសួងជាដៃគូ ភាគី ស្ថាប័យ និងកំលាំងសមត្ថកិច្ច ពាក់ព៍ន្ធរបស់គណៈកម្មាធិការ ដែលបានចូលរួមសហការ ក្នុងកិច្ចប្រឹងប្រែងបំរើការពារផលប្រយោជន៍ជាតិនិងប្រជាជន ។ ហើយនិងកាន់ដៃគ្នាបន្តដំណើរទៅមុខទាំអស់គ្នាទៀត ដោយផ្អែកលើស្មារតី សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវមួយចំពោះសង្គមជាតិ ( រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ និងជោគជ័យទាំងអស់គ្នា ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្សាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកបញ្ហារឪសថក្លែងក្លាយ ឪសថអន់គុណភាព ឪសថខូចគុណភាព និងផលិតផលមិនមានគុណភាពត្រឹមត្រូវ ផលិផលខុសច្បាប់ គឺជាបញ្ហារសុខភាពសាធារណៈ និងជាអទិភាពមួយយ៉ាងសំខាន់ ដែលចាំបាច់ត្រូវតែចាត់វិធានការយ៉ាងមឹងម៉ាត និងទាន់ពេលវេលា ។  ឆ្លៀតក្នុងឪកាសនេះ ឯកឧត្តម បានបញ្ចាកថា ក្នុងនាមក្រសួងយុត្តិធម៌ និងក្នុងនាមសម្ដេចក្រលាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ និងកោតសសើរ នូវឆន្ទៈប្រកបដោយស្មារតីទទួលខុសត្រូវខ្ពសនិងស្នាដៃរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលកន្លងមកបានសហការយ៉ាងល្អជាមួយនិងក្រសួងស្ថាប័ន កងកំលាំងសមត្ថកិច្ច ពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាប ឪសថខុសច្បាប់និងផលិតផលខុសច្បាប់ ដើម្បីការពារ សុខមាលភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ។  
  ទន្ទិមនេះ ក៌សូមអំពាវនាវ ដល់មន្រ្តីអនុវត្តន៍ច្បាប់  អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋទាំអស់ អោយបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងឪសថក្លែងក្លាយ និងផលិតផលខុសច្បាប់ទាំងនេះបន្តទៅទៀត  ។