រដ្ឋបាលខណ្ឌមានជ័យ បានធ្វើពិធីប្រកាសសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ចជូន អនុប្រធានគណ:កម្មាធិការផ្សារបឹងទំពន់ និង អនុប្រធានគណ:កម្មាធិការផ្សារចាក់អង្រែ
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌមានជ័យ បានធ្វើពិធីប្រកាសសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ចជាអនុប្រធានផ្សារចាក់អង្រែ និងអនុប្រធានផ្សារបឹងទំពន់ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានពាំនាំនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនចំពោះ អង្គពិធី ក៌ដូចជា លោក លោកស្រី  បងប្អូនអាជីករ ផ្សារទាំង២ផងដែរក្នុងការបង្កើតភាពទំនាក់ទំនងល្អជាមួយបងប្អូនអាជីវករ និង អ្នកពាក់ពន្ធ័នានាអោយកាន់តែល្អប្រសើរ ក៌ដូចស្នើសូមអោយបងប្អូនអាជីករ ចូលរួមសហការ ជាមួយប្រធាន អនុប្រធាន ផ្សារ ដើម្បីចូលរួម សំអាតបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ អោយមានសោភ័ណភាពល្អជុំវិញផ្សារផងដែរ ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់បន្ថែមថា សមាសភាពដែលត្រូវប្រកាស ជាអនុប្រធានផ្សារនាថ្ងៃនេះ សូមប្រឹងប្រែង ខិតខំ បំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនអោយបានខ្ជាប់ខ្ជួនជានិច្ច និងបំពេញតួនាទីភារកិច្ចអោយអស់ពីកម្លាំងកាយ កម្លាំងចិត្ត ត្រូវសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ម៉ឺងម៉ាត់ ប្រកបដោយក្តីទទួលខុសត្រូវខ្ពស់ រួមទាំងប្តេជ្ញាចិត្តអនុវត្ត និង គោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែរប្រគល់ជូន ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ សំណូមពរដល់បងប្អូនអាជីករ និង គណៈកម្មការផ្សារ រៀបចំអោយមាន អាល់កុល ឬជែល និង វាស់កំដៅ នៅតាមគ្រប់ច្រកចេញចូលផ្សារនីមួយៗអោយបានត្រឹមត្រូវច្បាស់លាស់ ដើម្បីធានាសុវត្ថិភាព អាជីវករ និង អតិថិជន កុំអោយឆ្លងនៅជំងឺ កូវីដ-១៩ និងត្រូវផ្សព្វផ្សាយ ណែនាំបន្ថែមនូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ  ។

ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានប្រគល់នូវសេចក្តីសម្រេចនូវភារកិច្ចថ្មីជូន ៖
១. លោក ឡុង សុផាន់ ជាអនុប្រធានផ្សារចាក់អង្រែ ។
២. លោក សេង ប៊ុនលៀង អនុប្រធានផ្សារបឹងទំពន់ ។
៣. លោក ឃឹម សុងទ្រី អនុប្រធានផ្សារបឹងទំពន់ ។

 

 

 

 


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.